សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង៖
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា អង្គការស្នាមញញឹមកម្ពុជា សហការជាមួយ អង្គការស្នាមញញឹមអាស៊ី និងអង្គការ Love Without Boundaries មកពីសហរដ្ឋអាមេរិក នឹងរៀបចំកម្មវិធីវះកាត់មាត់ឆែប ក្រអូមឆែប មាត់ធ្មេញ និងពិការមុខមាត់ផ្សេងៗ ដោយឥតបង់ប្រាក់ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនមានសាច់ញាតិដែលមានបញ្ហាដូចខាងលើ សូមធ្វើការទំនាក់ទំនងទៅ ទីស្នាក់ការរបស់អង្គការស្នាមញញឹមកម្ពុជានៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត តាមរយៈលេខទូរស័ព្ទខាងក្រោម។
បញ្ជាក់៖ ការពិនិត្យ និងចុះឈ្មោះអ្នកជំងឺនឹងធ្វើឡើងនៅថ្ងៃច័ន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧ ។
សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
ទីស្នាក់ការរបស់អង្គការស្នាមញញឹមកម្ពុជានៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត
-០១២ ៦៥៥ ៧៨៦
-០២៣ ២១១ ៤០៥
សូមអរគុណ!