អបអរសាទរ លោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ទទួលបានពានរង្វាន់សិល្ប:វប្បធម៌ហ្វូគុអូកា នៃប្រទេសជប៉ុន ឆ្នាំ២០១៧

អបអរសាទរ លោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ទទួលបានពានរង្វាន់សិល្ប:វប្បធម៌ហ្វូគុអូកា នៃប្រទេសជប៉ុន ឆ្នាំ២០១៧។
ចូលរួមទទួលស្វាគមន៍ទាំងអស់គ្នានូវការវិលត្រលប់មកមាតុប្រទេសវិញរបស់លោកតានៅរសៀលស្អែកនេះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយការក្បួនដង្ហែរពីប្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់សាលសន្និសិទចតុម្មុខ។
ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ របស់អង្កការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
យើងទាំងអស់គ្នាចូលរួមលើកទឹកចិត្ត គាំទ្រ និងបន្តមរតក ចាប៉ីដងវែង ពីមួយជំនាន់ទៅមួយជំនាន់។