បរិស្ថានស្អាត ផ្តើមចេញពីខ្លួនយើង

"បរិស្ថានស្អាត ផ្តើមចេញពីខ្លួនយើង"
ដើម្បីចូលរួមចំណែកបរិស្ថានស្អាត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ សមាជិក ស.ស.យ.ក ស្រុកអង្គរបូរី ខេត្តតាកែវ បានសហការជាមួយ មន្រ្តីសាលាស្រុក ការិយាល័យបរិស្ថាន និងនិស្សិតមកពីសាកលវិទ្យាល័យ ដុន បូ ស្កូ ធ្វើការសំអាតបរិស្ថាននៅតាមដងផ្លូវចូលរមណីយដ្ឋានទេសចរណ៍ភ្នំបូរី ក្នុងគោលបំណងកែលម្អបរិស្ថាន និងបង្កើនសោភណ្ឌភាពដល់ទីតាំងទេសចរណ៍មួយនេះអោយកាន់តែប្រសើរឡើងថែមទៀត។