ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧ សម័យប្រឡង ២១ សីហា ២០១៧ នឹងមកដល់នូវថ្ងៃស្អែកនេះហើយ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧ សម័យប្រឡង ២១ សីហា ២០១៧ នឹងមកដល់នូវថ្ងៃស្អែកនេះហើយ។
ដើម្បីឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ គ្មានភាពរញ៉េរញ៉ៃ យល់ដឹងច្បាស់ពីអ្វីដែនសមត្ថកិច្ច និងអ្វីដែលអ្នកសង្កេតការណ៍គួរធ្វើ ជាពិសេសដើម្បីរួមចំណែកក្នុងការពង្រឹងធនធានមនុស្សស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នេះអ្នកសង្កេតការណ៍ស្ម័គ្រចិត្តសរុបចំនួន ៣៩៤នាក់ ដែលត្រូវចូលរួមសង្កេតការណ៍ប្រឡងនៅក្នុងខេត្តតាកែវ បានចូលរួមក្នុងកិច្ចប្រជុំនៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ស្តីពីការផ្សព្វផ្សាយ ស្វែងយល់ពីសិទ្ធិ តួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ វិសាល អគ្គនាយក រដ្ឋបាល និងសន្តិសុខ ប្រធានប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្តតាកែវ។