នៅសល់តែថ្ងៃនេះមួយថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧

នៅសល់តែថ្ងៃនេះមួយថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧ សម័យប្រឡង ២១ សីហា ២០១៧។
សូមប្អូនៗបេក្ខជនទាំងអស់ទៅពិនិត្យឈ្មោះ លេខតុ និងកត់ត្រាឱ្យបានច្បាស់លាស់ជៀសវាងមានការភន្តច្រលំដែលនាំឱ្យខាតពេលវេលាក្នុងថ្ងៃប្រឡង។
ប្អូនៗត្រូវតាំងចិត្ត ហើយជឿជាក់លើខ្លួនឯង ជាពិសេសមិនត្រូវប្រព្រឹត្តល្មើសនឹងបទបញ្ញជានៃការប្រឡងឡើយ ទើបយើងអាចទទួលបនលទ្ធផលល្អ។
សូមជូនពរប្អូនៗជាបេក្ខជនទាំងអស់ទទួលជោគជ័យក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិនេះ ហើយទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។