រួមគ្នាដើម្បីសោភ័ណ្ឌភាព បរិស្ថានល្អ និងអនាម័យ មូលដ្ឋានយើង!!!

រួមគ្នាដើម្បីសោភ័ណ្ឌភាព បរិស្ថានល្អ និងអនាម័យ មូលដ្ឋានយើង!!!
ដើម្បីលើកកម្ពាស់សោភ័ណ្ឌភាព បរិស្ថាន និងអនាម័យឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ ចំនួន១៥ នាក់ បានចូលរួមក្នុងទិវាសំអាតបរិស្ថាន នៅទីប្រជុំជនជុំវិញផ្សារបត់រកា និងតារាងបាល់ទាត់ ដោយមានការដឹកនាំផ្ទាល់ពីលោក ញ៉ែម ស្រស់អភិបាលស្រុកសំរោង។ ទិវានេះក៏មានអញ្ជើញចូលរួមពីលោក លោកស្រីមន្ត្រីការិយាល័យជំនាញជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ការិយាល័យអប់រំស្រុក សិស្សានុសិស្ស យុវជនកាយារិទ្ធ កាកបាតក្រហម សរុបប្រមាណ ១៥០នាក់ ។