ការសង្កេតការណ៍ ដោយបេះដូង
"ការសង្កេតការណ៍ ដោយបេះដូង"
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ សីហា ២០១៧ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត
សមាជិក សមាជិកា ស្ម័គ្រចិត្ត ស. ស. យ. ក-តាកែវ ចំនួន១៧នាក់ ស្រី០២នាក់ បានចូលរួមពិធីសំណេះសំណាលជាមួយអ្នកសង្កេតការណ៍ស្ម័គ្រចិត្តប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីគ្រប់អង្គភាព ស្ថាប័ន អ្នកស្ម័គ្រចិត្ត ទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម សុះ មុះសិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា និង ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅសាលសហសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ឯកឧត្តមប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកទឹកចិត្ត ដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់ឱ្យធ្វើការសង្កេតការណ៍ដោយបេះដូងស្រលាញ់ជាតិមាតុភូមិ តាមរយៈការចូលរួមពង្រឹងសមត្ថភាពសិស្សានុសិស្ស ក៏ដូចជាប្រព័ន្ធអប់រំនៅកម្ពុជា។