សមាជិក ស.ស.យ.ក. ខេត្តតាកែវ ចំនួន៥០នាក់ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៨ នៃទិវាអន្តរជាតិសម្រាប់យុវជន
សមាជិក ស.ស.យ.ក. ខេត្តតាកែវ ចំនួន៥០នាក់ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៨ នៃទិវាអន្តរជាតិសម្រាប់យុវជន ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៧ ក្រោមប្រធានបទ " យុវជន និងការកសាងសន្តិភាព " ដែលស្ថិតក្រោមអធិបតីភាពលោក ស៊ីវ សុខន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ដោយមានការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្ត ការិយាល័យជំនាញមន្ទីរ អង្គការដៃគូរនានា យុវជន វិទ្យាល័យជាស៊ីមតាកែវ វិទ្យាល័យ ហ៊ុន សែនឈើទាល និស្សិតសាកលវិទ្យាល័យបៀលប្រាយ អង្គរខេមរា និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ សរុបចំនួន ៥១១នាក់ នៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ។
ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៧
កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង អភិវឌ្ឍ និងពង្រីកឱកាសសម្រាប់យុវជនដើម្បីសិក្សាយល់ដឹងពីសិទ្ធិ តួនាទីរបស់ពួកគេ ព្រមទាំងបង្កើនការចូលរួមរបស់យុវជនក្នុងសង្គមនយោបាយ និងការរួមចំណែករបស់យុវជនយ៉ាងពេញលេញនៅក្នុងសង្គម។