សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស ខេត្តតាកែវ បានទៅសួរសុខទុក្ខ និងនាំយកថវិកា ​ជូនលោកអ៊ំ អុី ឡុង សមាជិកក្រុមប្រឹក្សាស្រុកព្រៃកប្បាស

សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស ខេត្តតាកែវ បានទៅសួរសុខទុក្ខ និងនាំយកថវិកាចំនួន200$របស់ឯកឧត្តម ហេង សួរ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃកប្បាស ព្រមទាំងទឹកដោះគោឆៅចំនួន ៤យួរ និងទឹកបរិសុទ្ធវីតាល់ចំនួន ១កេស ជូនលោកអ៊ំ អុី ឡុង សមាជិកក្រុមប្រឹក្សាស្រុកព្រៃកប្បាស ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសមៈ ដោយសារគ្រោះថ្នាក់ចរាចរ ដួលម៉ូតូបាក់ឆ្អឹងដងកាំបិត និងឆ្អឹងជំនី5 នៅពេលទៅបំពេញការងារ។