គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាត្រូវបានប្រោសព្រះរាជទានឱ្យចូលគាល់ និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវរវាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមវាជវាំង
ជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាត្រូវបានប្រោសព្រះរាជទានឱ្យចូលគាល់ និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវរវាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមវាជវាំង។ ទូលព្រះបង្គំយើងខ្ញុំសូមសម្តែងនូវកត្តញ្ញូកត្តវេទីដ៏ជ្រាលជ្រៅ ចំពោះព្រះរាជហឬទ័យសណ្តោសប្រោសប្រណី និងព្រះរាជសុវណ្ណីប្រកបដោយខ្លឹមសារ និងការលើកទឹកចិត្តខ្ពស់ ដែលព្រះអង្គបានប្រោសប្រទានដល់ សហភាពសហព័ន្ធយុវជនកម្ពុជា និងទូលព្រះបង្គំយើងខ្ញុំ ជាកូនចៅ។
ឆ្លៀតក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ទូលព្រះបង្គំយើងខ្ញុំជាកូនចៅ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្វាយព្រះរាជសព្វសាធុការពរថ្វាយសម្តេចម៉ែ សម្តេចយាយនៃយើង សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ព្រះរាជសុខភាពបរិបូរណ៍ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃកូនចៅតរៀងទៅ។