ដាំដើមជីវិត ក្នុងឱកាសទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅខេត្តតាកែវ

" ដាំដើមជីវិត ក្នុងឱកាសទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅខេត្តតាកែវ "
សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ នៃស្រុកបាទី និងស្រុកសំរោង បានចូលរួមសម្អាតបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ២ នៅតាមមូលដ្ឋានរៀងៗខ្លួន លើសពីនេះទៅទៀត នៅស្រុកបាទីមានការដាំកូនឈើនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ១មិថុនា និងវិទ្យាល័យ ឈើទាលជ្រុំ ផងដែរ។
សកម្មភាពសង្គម របស់ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ ដែលបង្ហាញពីការយល់ឃើញនូវតម្លៃបរិស្ថានរបស់យុវជននេះ មានការសហការ និងចូលរួមពីយុវជន ក្រសួងបរិស្ថាន ក្រុមហ៊ុន RMA Cambodia គណៈអភិបាលស្រុក មន្រ្តីការិយាល័យជំនាញជុំវិញស្រុក កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម លោកមេឃុំ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ យ៉ាងច្រើនកុះករ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការស្រលាញ់បរិស្ថានក្នុងតំបន់ និងសហគមន៍របស់ខ្លួន។