បរិស្ថានស្អាត សុខភាពល្

" បរិស្ថានស្អាត សុខភាពល្អ "
ក្នុងឱកាសទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ នៃស្រុកត្រាំកក់ ស្រុកអង្គរបុរី ស្រុកបូរីជលសារ បានចូលរួមនៅតាមមូលដ្ឋានរៀងៗខ្លួនសហការជាមួយអាជ្ញាធរស្រុក ការិយាល័យ អង្គភាពជុំវិញស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីចូលរួមដាំកូនឈើ សម្អាតបរិស្ថានជុំវិញសាលាស្រុក ទីប្រជុំជននានា ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់បរិស្ថាន និងការរស់នៅស្អាតប្រកបដោយអនាម័យដើម្បីសុខមាលភាពប្រជាពលរដ្ឋ។