ជូនចំពោះសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ
ជូនចំពោះសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ
បងប្អូនសមាជិក សមាជិកានៃគ្រួសារសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តតាកែវជាទីស្រលាញ់រាប់អាន!
កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះព្រះរាជាណាចក្រកម្ពុជាបានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនោះគឹការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី០៤ ឆ្នាំ២០១៧ ដែលការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះតែងតែត្រូវបាន រៀបចំឡើងរយៈពេល ០៥ឆ្នាំម្តងស្របតាមច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងដំណើរការនៃការបោះឆ្នោតនេះត្រូវបានប្រព្រឹត្តទៅដោយរលូនក្រោមការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយមានការចូលពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុង ការរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់តាំងពីអំឡុងពេលឃោសនារហូតដល់ថ្ងៃបោះឆ្នោត ហើយក៏មានការចូលរួមត្រួតពិនិត្យពីអ្នក សង្កេតការណ៍ជាតិ និងអន្តរជាតិដើម្បីធានាដល់ដំណើរការបោះ ឆ្នោតនៅកម្ពុជាប្រកប ដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌។
សហភាពសហព័ន្ធកម្ពុជាក្នុងនាមអ្នកសង្កេតការណ៍ជាតិ បានចាត់ តាំងយុវជនដែលជាសមាជិករបស់ខ្លួនចូលរួមសង្កេតការណ៍នៅ គ្រប់ខេត្តទូទាំងប្រទេសកម្ពុជា ហើយក្នុងនោះសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវចំនួន ១៧៨៦នាក់ ក៏បានចូលរួមនៅគ្រប់ការិយាល័យបោះឆ្នោតទាំង ១៥២៥ ការិយាល័យទូទាំងខេត្តតាកែវ។
ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ឆន្ទៈការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់របស់បងប្អូនសមាជិកយើងដែលបានចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ប្រកបដោយជោគជ័យ។ ការចូលរួមរបស់បងប្អូននៅពេលនេះមិនត្រឹមតែដើម្បីធានាឱ្យបាននូវដំណើរការបោះឆ្នោតនៅកម្ពុជាប្រកប ដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញឱ្យកាន់តែច្បាស់បន្ថែម ទៀតនៅតួនាទីជាចាំបាច់របស់យុវជននៅក្នុងកិច្ចការសង្គមជាតិ។
ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនចូលរួមសង្កេតការណ៍នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ ហើយសូមជូនពរបងប្អូន ទាំងអស់ទទួលបានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ហើយសូមឱ្យឆន្ទៈ ការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវរបស់បងប្អូននៅស្ថិតស្ថេរ ជានិរន្តដើម្បីចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិបន្តទៀត ។