ក្រុមការងារ នៃគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៣១៩នាក់ បានរៀបចំឱ្យមានការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅវិទ្យាល័យព្រៃទប់
ក្រុមការងារ នៃគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៣១៩នាក់ បានរៀបចំឱ្យមានការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ គ្រុនចាញ់ គ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម និងអេកូសាស្ត្រជាដើម ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅវិទ្យាល័យព្រៃទប់ ស្ថិតនៅឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ រយៈពេលមួយថ្ងៃគឺនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមសម្របសម្រួលពី ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ចំនួន១០នាក់៕