លោកពូ ម៉ក់ ជូ មេឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ បានខិតខំគៀរគរថវិកាពីសប្បុរសជន ព្រមទាំងកម្លាំងបងប្អូនប្រជាពលរដ្ឋ និងយុវជនក្នុងឃុំ ជួយជួសជុលស្ពានឈើមួយស្ថិតនៅក្នុងភូមិព្រែកដា
លោកពូ ម៉ក់ ជូ មេឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ បានខិតខំគៀរគរថវិកាពីសប្បុរសជន ព្រមទាំងកម្លាំងបងប្អូនប្រជាពលរដ្ឋ និងយុវជនក្នុងឃុំ ជួយជួសជុលស្ពានឈើមួយស្ថិតនៅក្នុងភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីសម្រួល និងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់។ ក្នុងសកម្មភាពនោះ ស.ស.យ.ក. ស្រុកអង្គរបូរី ចំនួន ០៦រូប ក៏បានចូលរួមជួយជួសជុល ស្ពាន និងបានចូលរួមនូវថវិកាចំនួន ៤០០.០០០៛ (បួនរយពាន់រៀល) ដែលជាថវិកាផ្ទាល់របស់លោក លោក នន់ រស្មី ជាសមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី ។