ស.ស.យ.ក ស្រុកគិរីវង់ ខេត្តតាកែវ បាននាំយកថវិការមួយចំនួនរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ប្រគល់ឱ្យកុមារ អឿន ចំរេីន ដែលកំព្រាម្តាយ ហេីយឪពុកទេីបតែស្លាប់ចោល
ស.ស.យ.ក ស្រុកគិរីវង់ ខេត្តតាកែវ បាននាំយកថវិការចំនួន ១០០.០០០៛ (ដប់ម៉ឺនរៀល) របស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ រួមទាំងអង្ករចំនួន ២៥គីឡូក្រាម និងគ្រឿងបន្លុង របស់ព្រះចៅអធិការវត្តឧទម្ពរក្រោម ដេីម្បីប្រគល់ឱ្យកុមារ អឿន ចំរេីន អាយុ១២ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំព្រាម្តាយ ហេីយឪពុកទេីបតែស្លាប់ចោលកាលពីល្ងាចមិញ។