សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងដូនកែវ ខេត្តតាកែវ ចំនួន ៤០នាក់ បានចូលរួមក្នុងពិធីសម្ពោធឆ្លង សាលាគណខេត្តតាកែវ
សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងដូនកែវ ខេត្តតាកែវ ចំនួន ៤០នាក់ បានចូលរួមក្នុងពិធីសម្ពោធឆ្លង សាលាគណខេត្តតាកែវ និងសំណេះសំណាលជាមួយ មន្ត្រីរាជការ ប្រជាពលរដ្ឋ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក អភិបាលក្រុង/ស្រុក មន្ត្រីរាជការ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម ប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៦០០ អង្គ នាក់។