សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ បានសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវសម្ភារមួយចំនួនប្រគល់ជូនដល់លោក ឆន ឈិន ប្រធានក្រុមប្រឹក្សាស្រុកត្រាំកក់ ដែលកំពុងសម្រាកព្យាបាលជំងឺ

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ បានសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវសម្ភារមួយចំនួនរួមមាន៖ ទឹកសុទ្ធ ០១កេស, ទឹកក្រូច ០១កេស, ទឹកដោះគោឆៅ ០២យួរ និងថវិកាចំនួន ២០០.០០០៛ (ពីររយពាន់រៀល) ប្រគល់ជូនដល់លោក ឆន ឈិន ប្រធានក្រុមប្រឹក្សាស្រុកត្រាំកក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរបង្អែក អង្គរកា ស្ថិតភូមិព្រៃតាឡៃ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។