ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បានចូលរួមសម្របសម្រួលក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកអង្គរបូរី ដោយក្រុមគ្រូពេទ្យសមាគមបេសកកម្មកម្មសិក្សានៅអាសុី
ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន ១២នាក់ ស្រី ០៤នាក់ បានចូលរួមសម្របសម្រួលក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកអង្គរបូរី ដោយក្រុមគ្រូពេទ្យសមាគមបេសកកម្មកម្មសិក្សានៅអាសុី សហការជាមួយក្រុមគ្រូពេទ្យបារាំង និងក្រុមគ្រូពេទ្យប្រចាំខេត្តតាកែវ តាមរយ:តាមការស្នើសុំរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវ។ កម្មវិធីនេះធ្វើឡើងរយៈពេល០១ថ្ងៃ គឺនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅសាលាស្រុកអង្គរបូរី ស្ថិតនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។