ពិធីស្រង់ព្រះ បង្ហាញពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា ក្នុងឱកាសចូលរួមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ពិធីស្រង់ព្រះ បង្ហាញពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា ក្នុងឱកាសចូលរួមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ គេតែងធ្វើពិធីស្រង់ព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា បុព្វការីជន តាមវត្តអារាម និងតាមភូមិស្រុក។ មុននឹងស្រង់ទឹក កូនចៅលុតជង្គង់សុំខុមាលទោសអំពីកំហុសឆ្គង ដែលកូនចៅបានប្រព្រឹត្តខុសឆ្គងកន្លងមកដោយកាយក្តី វាចាក្តី និងចិត្តក្តី ដែលបានធ្វើឲ្យមាតាបិតា ជីដូនជីតាព្រួយបារម្ភ បន្ទាប់មកថា្វយបង្គំនិមន្តរូបព្រះពុទ្ធ ព្រះសង្ឃ មាតាបិតា ជីដូនជីតា បុព្វការីជន ទៅស្រង់ទឹកដោយមានការសមាទានសីល ប្រគេនភត្តាហារ ឬភេសជ្ជៈ ក្នុងទីនោះផងដែរ។ ពិធីនេះ ប្រារព្ធឡើងនៅរសៀលថ្ងៃទី១៦ ខែមេសា នៅឆាកលានជល់ដំរី។ ខាងក្រោមនេះ គឺជាទិដ្ឋភាពខ្លះៗ នៅក្នុង”ពិធីស្រង់ព្រះ” ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧។