ស.ស.យ.ក. ខេត្តតាកែវ នៅតាមបណ្តា ក្រុង/ស្រុក មួយចំនួន បានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ
ស.ស.យ.ក. ខេត្តតាកែវ នៅតាមបណ្តា ក្រុង/ស្រុក មួយចំនួន បានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ រយៈពេលបីថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ ក្នុងគោលបំណងលើកបង្ហាញនូវទំនៀមទម្លាប់វប្បធម៌ប្រពៃណី ដោយបានចូលរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងនូវល្បែងប្រជាប្រិយខ្មែរ យ៉ាងសម្បូរបែប ដែលដូនតាយើងបានបន្សល់ទុកមក សុទ្ធសឹងជាល្បែងល្បងប្រាជ្ញា ស្មារតី ធ្វើឱ្យយើងមានភាពឈ្លាសវៃ រហ័សរហួន ចេះសាមគ្គីគ្នា យល់ចិត្តគ្នាទៅវិញទៅមក ក្រោមបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង។