សង្ក្រាន្តវិទ្យាល័យ សុខ អាន ត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ បានប្រារព្ធធ្វើនៅក្នុងបរិវេណវិទ្យាល័យ សុខ អាន ត្រាំខ្នារ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សង្ក្រាន្តវិទ្យាល័យ សុខ អាន ត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ បានប្រារព្ធធ្វើនៅក្នុងបរិវេណវិទ្យាល័យ សុខ អាន ត្រាំខ្នារ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ដោយធ្វើឡើងក្នុងគោលបំណងឱ្យយុវជនបានយល់ដឹងពីទំនៀមទម្លាប់វប្បធម៌ប្រពៃណីខ្មែរ ដោយយើងចូលរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងនូវល្បែងល្បាំ ព្រមទាំងបានដាក់តាំងបង្ហាញនូវផលិតផលមួយចំនួនដែលជាផលិតផលខ្មែរផងដែរ។ កម្មវិធីនេះរៀបចំដោយ ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ សហការជាមួយយុវសិស្សគ្រប់ជំនាន់នៃ វិទ្យាល័យ សុខ អាន ត្រាំខ្នារ សរុបប្រមាណជាង ១.០០០នាក់។