ស.ស.យ.ក. ខេត្តតាកែវ បាននិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន

ស.ស.យ.ក. ខេត្តតាកែវ បាននិមន្តព្រះសង្ឃចំនួន០២អង្គ បង្សុកូលឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន និងសូត្រមន្ត ចម្រើនព្រះបរិត្ត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ក៏ដូចជាលើករាសីដល់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកា ទាំងអស់ ជាពិសេសសមាជិក-សមាជិកាដែលនឹងត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅទឹកដីខេត្តសៀមរាបចាប់ពីថ្ងៃទី ១១-១៨ ខែមេសា ឆ្នាំ២០១៧។