ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ចំនួន ១៥នាក់ ស្រី ០៧នាក់ បានចុះជួយសាងសង់ផ្ទះមួយខ្នងជូនដល់គ្រួសាររបស់លោក មុំ ភាព ដោយគ្រួសាររបស់គាត់មានជីវភាពខ្វះខាត

ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ចំនួន ១៥នាក់ ស្រី ០៧នាក់ បានចុះជួយសាងសង់ផ្ទះមួយខ្នងជូនដល់គ្រួសាររបស់លោក មុំ ភាព អាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះ យន់ យន អាយុ៤៩ឆ្នាំ រស់នៅភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដោយគ្រួសាររបស់បងប្រុសមានជីវភាពខ្វះខាត ផ្ទះប្រក់ស្លឹកធ្លុះធ្លាយអស់ គ្មានស្រែចំការ គ្មានកូន ហើយបងប្រុសពិការភ្នែកទាំងសងខាង ព្រមទាំងមានជម្ងឺប្រចាំកាយថែមទៀតផង។ សម្រាប់ការចំណាយក្នុងការសាងសង់នេះ បានមកពីកាកបាទក្រហមកម្ពុជា ស.ស.យ.ក. ស្រុកទ្រាំង និងប្អូនសប្បុរសជននៅក្នុងស្រុក។