ស.ស.យ.ក. ស្រុកគិរីវង់ ខេត្តតាកែវ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សមិទ្ធផលការងាររយៈពេល០១ឆ្នាំ ២០១៥-២០១៦
ស.ស.យ.ក. ស្រុកគិរីវង់ ខេត្តតាកែវ ចំនួន ១៤នាក់ ស្រី ០៨នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សមិទ្ធផលការងាររយៈពេល០១ឆ្នាំ ២០១៥-២០១៦ របស់សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ នៅសាលប្រជុំសាលាស្រុកគិរីវង់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ប្រុស សហប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកគិរីវង់ ឃុំព្រៃរំដេង ឯកឧត្តម ឆើយ រឿន សហប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកគិរីវង់ ឃុំកំពែង ដោយមានការអញ្ជើញចូលរួុមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ គណៈអភិបាលស្រុកគិរីវង់ មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សរុបប្រមាណ ២២០នាក់។