ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ បានចូលរួមក្នុងកម្មវិធីទស្សនទាន ព្រះពុទ្ធសាសនា ក្រោមប្រធានបទ៖ " ព្រះគុណមាតា បិតា "

ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ បានចូលរួមក្នុងកម្មវិធីទស្សនទាន ព្រះពុទ្ធសាសនា ក្រោមប្រធានបទ៖ " ព្រះគុណមាតា បិតា " ក្នុងគោលបំណងផ្សាភ្ជាប់យុវជននឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ អប់រំយុវជនឱ្យដឹងពីគុណរបស់មាតាបិតា ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងចៀសឆ្ងាយពីគឿងញៀន និងអំពើទុច្ចរិតនានា ដែលប្រាសចាកពីសីលធម៌សង្គម។ កម្មវិធីនេះប្រារព្ធធ្វើនៅវិទ្យាល័យ សុខ អាន ត្រាំខ្នារ ស្ថិតក្នុងឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការ ក្រសួងធម្មការ និង សាសនា និងលោកជំទាវ ដោយមានការនិមន្តសម្តែងធម៌ទេសនាដោយ ព្រះលិខិតបញ្ញា ប៉ែន វិបុល ព្រមទាំងមានការចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយាល័យជុំវិញស្រុក លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងអណាព្យាបាលសិស្ស សរុបប្រមាណ ១២៧១នាក់។