កង់គន្ធបុប្ផា ដើម្បីជីវិតកុមារកម្ពុជា
«កង់គន្ធបុប្ផា ដើម្បីជីវិតកុមារកម្ពុជា»
នេះជាលើកទី២ហើយដែល សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ រៀបចំព្រឹត្តិការណ៍ជិះកង់ស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយព្យាបាលដល់កុមារកម្ពុជាដែលរងគ្រោះដោយសារជំងឺផ្សេងៗ ដោយព្រឹត្តិការណ៍នេះធ្វើឡើងនៅគ្រប់រាជធានីនិងខេត្តទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកសម្រាប់ថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រឹត្តិការណ៍នេះបាននឹងកំពុងធ្វើឡើងនៅគ្រប់បណ្តាក្រុង ស្រុកទាំងអស់ ក្នុងខេត្តតាកែវ ដោយមានការចូលរួមសម្របសម្រួលដោយ ស.ស.យ.ក. ខេត្តតាកែវ។ អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំសូមអំពាវនាវដល់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី ជនរួមជាតិ និងសប្បុរិសជនទាំងអស់ មេត្តាជួយឧបត្ថម្ភជា សម្ភារ ថវិកា តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីចូលរួមចំណែកជួយដល់កុមារកម្ពុជាដែលរងគ្រោះដោយសារជំងឺផ្សេងៗ។