ពិធីបុណ្យខួប បុព្វបុរសស្នេហាជាតិ លោកតា សោម និងលោកយាយ កង បានប្រារព្វធ្វើនៅបរិវេណទីប្រជុំជនផ្សារអង្គតាសោម

ពិធីបុណ្យខួប បុព្វបុរសស្នេហាជាតិ លោកតា សោម និងលោកយាយ កង បានប្រារព្វធ្វើនៅបរិវេណទីប្រជុំជនផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តបណ្ឌិត ច័ន្ទ សារុន ប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកត្រាំកក់ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ និងយុវជន ស.ស.យ.ក. ស្រុកត្រាំកក់ ខេត្តតាកែវ សរុបប្រមាណជាង១០០នាក់ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។