ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ សហការជាមួយលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យសម្ដេចឪ បានរៀបចំកម្មវិធី អប់រំចិត្ត និងបណ្ដុះគំនិតក្នុងការសិក្សា

ដើម្បីឱ្យយុវជនខិតខំសិក្សារៀនសូត្រ ក្លាយខ្លួនជាយុវជនល្អ និងគម្រូក្នុងសង្គម ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ សហការជាមួយលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យសម្ដេចឪ បានរៀបចំកម្មវិធី អប់រំចិត្ត និងបណ្ដុះគំនិតក្នុងការសិក្សា ក្រោមប្រធានបទ ព្រះគុណម៉ែ និងការសិក្សាប្រកបដោយជោគជ័យ នៅវិទ្យាល័យ សម្ដេចឪ ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការនិមន្តផ្ដល់ឱវាទពីព្រះតេជគណ ប៉ែន វិបុល និងសហការី នៃកម្មវិធីទស្សនទានព្រះពុទ្ធសាសនា ធ្វើការអប់រំដល់សិស្សានុសិស្សទាំងពីរកម្រិតសរុបប្រមាណ ៩២៣ នាក់។