សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក ឯម វ៉ន អតីតយុទ្ធជនពិការ ដែលបានទទួលមរណភាព

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក ឯម វ៉ន អតីតយុទ្ធជនពិការ ដែលបានទទួលមរណភាពនារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិក្រាំងវ៉ិច ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ ដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន ០៨នាក់ ជាបន្ទុករបស់ភរិយា។ ក្នុងនោះ ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បានចូលរួមរំលែកទុក្ខ និងបាននាំយកនូវបច្ច័យមួយចំនួន ចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ។