តើបងប្អូននៅចាំបងសង្ហាបានដែរឬទេ? តើនរណានឹងក្លាយជាម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងគូររូបតួអង្គនិមិត្ត និងតែងនិពន្ធពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៧ នេះ?

តើបងប្អូននៅចាំបងសង្ហាបានដែរឬទេ? តើនរណានឹងក្លាយជាម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងគូររូបតួអង្គនិមិត្ត និងតែងនិពន្ធពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៧ នេះ?
ដោយមានសំណូមជាច្រើននាឆ្នាំកន្លងមក និងដើម្បីជម្រុញឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ទទួលបានការចូលរួមកាន់តែទូលំទូលាយពីសាធារណជន ក៏ដូចជាយុវជនទូទៅបន្ថែមទៀត គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងរៀបចំកម្មវិធី ប្រកួតប្រជែងគូររូបតួអង្គនិមិត្តរូប(MASCOT) និងតែងនិពន្ធពាក្យស្លោក(SLOGAN) ជាថ្មីម្តងទៀតសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំរកា ព.ស.២៥៦០~២៥៦១ គ.ស.២០១៧ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។
អាស្រ័យហេតុនេះសូមសាធារណជន និងយុវជនទូទៅ ដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យចូលរួមកម្មវិធីប្រកួតប្រជែងនេះឱ្យបានច្រើនកុះករ។ សូមស្វែងរកព័ត៌មានលម្អិតអំពីលក្ខខណ្ឌ និងកាលបរិច្ឆេទនៃកម្មវិធីប្រកួតនៅលើខិតប័ណ្ណផ្សព្វផ្សាយ ឬអាចទំនាក់ទំនងមកកាន់អ៊ីម៉ែល angkor.sankranta@gmail.com ឬលេខទូរស័ព្ទ ០៩២ ២២៤ ៥៣៧/ ០១៥ ២៩៣ ៣៩៩។ សូមជូនពរសំណាងល្អ!