ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានបន្តធ្វើវេទិកាអប់រំចិត្ត និងបណ្តុះគំនិតតាមបែបព្រះពុទ្ធសាសនា ក្រោមប្រធានបទ ព្រះគុណម៉ែ និងការសិក្សាប្រកបដោយជោគជ័យ

ដើម្បីអប់រំផ្នត់គំនិតដល់សិស្សានុសិស្ស ឱ្យក្លាយខ្លួនជាកូនល្អនឹកដល់គុណមាតាបិតា សិស្សល្អខិតខំសិក្សារៀនសូត្រ និងមានគោលដៅច្បាស់លាស់ក្នុងការសិក្សា ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានបន្តធ្វើវេទិកាអប់រំចិត្ត និងបណ្តុះគំនិតតាមបែបព្រះពុទ្ធសាសនា ក្រោមប្រធានបទ ព្រះគុណម៉ែ និងការសិក្សាប្រកបដោយជោគជ័យ នៅវិទ្យាល័យ សុខ អាន ព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការនិមន្ត និងចូលរួមជាអធិបតីដោយ ព្រះទេពរង្សី ខាត់ យស់ ព្រះគ្រូចៅអធិការវត្តភ្នំខ្លែង និងលោក អ៊ុំ ចំរេីន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង ខេត្តតាកែវ ធ្វើការអប់រំដល់យុវជនជាសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ សុខ អាន ព្រៃសណ្តែក ប្រមាណ ២០០នាក់។