ស.ស.យ.ក. ខេត្តតាកែវ បានរៀបចំកម្មវិធីអបអរសាទរខួបលើកទី៣៨ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០១៦)
ស.ស.យ.ក. ខេត្តតាកែវ បានរៀបចំកម្មវិធីអបអរសាទរខួបលើកទី៣៨ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០១៦) ក្នុងស្មារតីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតីតយុវជនកម្ពុជា ដែលប្រឈមនឹងការសម្លាប់យ៉ាងរង្កាល ការបំផ្លិចបំផ្លាញប្រទេសស្ទើរតែទាំងស្រុង បានក្រោកឡើងតស៊ូរំដោះ និងសង្គ្រោះប្រជាជនកម្ពុជា ឱ្យរួចផុតពីនរកអវចី នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយឈរលើស្មារតីសាមគ្គីភាព និងការយកជីវិតជាដើមទុន។ ក្នុងនោះផងដែរ យើងក៏បានរៀបចំនៅពិធីថ្លែងអំណរគុណ លោកគ្រូ-អ្នកគ្រូ បង្រៀនបំប៉នស្ម័គ្រចិត្ត ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក. ខេត្តតាកែវ ឆ្នាំ២០១៦ និងពិធីបិទវគ្គបណ្ដុះបណ្តាលវាគ្មិនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ នៅស្នាក់ការ ស.ស.យ.ក. ខេត្តតាកែវ ក្រោមអធិបតីភាព លោក អ៊ូច ភា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ។