វេទិកាអប់រំចិត្ត និងបណ្តុះគំនិតតាមបែបព្រះពុទ្ធសាសនា ដែលរៀបចំដោយ ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ក្រោមប្រធានបទ ព្រះគុណម៉ែ និងការសិក្សាប្រកបដោយជោគជ័យ

វេទិកាអប់រំចិត្ត និងបណ្តុះគំនិតតាមបែបព្រះពុទ្ធសាសនា ដែលរៀបចំដោយ ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ក្រោមប្រធានបទ ព្រះគុណម៉ែ និងការសិក្សាប្រកបដោយជោគជ័យ បានបន្តធ្វើនៅវិទ្យាល័យ សុខ អាន ថ្នល់បំបែក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការនិមន្ត និងចូលរួមជាអធិបតីដោយ ព្រះតេជគណ កែវ ភាច ព្រះគ្រូចៅអធិការវត្តជីខ្មា និងលោក អ៊ុំ ចំរេីន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង ខេត្តតាកែវ ធ្វើការអប់រំដល់យុវជនជាសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ សុខ អាន ថ្នល់បំបែក ប្រមាណ ១៣០នាក់ ដោយបានការឧបត្ថម្ភទឹកពិសាបរិសុទ្ធពីព្រះគ្រូចៅអធិការវត្តផងដែរ។