ស.ស.យ.ក. ខេត្តតាកែវ ចំនួន៣០នាក់ បានចូលរួមអបអរសាទរ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី២
ស.ស.យ.ក. ខេត្តតាកែវ ចំនួន៣០នាក់ បានចូលរួមអបអរសាទរ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី២ នៅថ្នាក់ខេត្ត នាសាលប្រជុំសាលាខេត្តតាកែវ (ទីតាំង ផ អ ៣) សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត លោក យស ណាស៊ី អភិបាលរងខេត្តតាកែវ។
នេះជាវេទិកាដ៏មានសារៈសំខាន់ ដែលអាចផ្ដល់ឱកាសដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ មន្រ្តីរាជការ អាចលើកឡើងជាមតិយោបល់ នូវសំនួរ សំណូមពរ ព្រមទាំងការពិភាក្សាគ្នា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ និងដោះស្រាយនូវសំនួរនិងសំណូមពរ ដែលបានសាកសួរ។ វាក៍ជាវេទិកាដើម្បីពង្រឹង និងអនុវត្ត ការផ្ដល់សេវាសាធារណៈ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ និងឆ្លើយតបតាមតម្រូវការ ព្រមទាំងទាន់ពេលវេលា ឲ្យកាន់តែប្រសើរឡើង ៕