ស.ស.យ.ក. ខេត្តតាកែវ ចំនួន២០នាក់ បានចូលរួមអបអរសាទរខួបទី៦៣ បុណ្យឯករាជ្យជាតិ

ស.ស.យ.ក. ខេត្តតាកែវ ចំនួន២០នាក់ បានចូលរួមអបអរសាទរខួបទី៦៣ បុណ្យឯករាជ្យជាតិ (៩/វិច្ឆិកា/១៩៥៣-៩/វិច្ឆិកា/២០១៦) នៅវិមានឯករាជ្យ ទីរួមខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ គរុសិស្ស សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។