ស្ត្រីមានផ្ទៃពោះរអិលជើងដួល ត្រូវបានយុវជន ស.ស.យ.ក. ស្រុកអង្គរបូរី ជួយដឹកទៅកាន់មន្ទីរពេទ្យបង្អែកដើម្បីធ្វើការសង្គ្រោះ!

ស្ត្រីមានផ្ទៃពោះរអិលជើងដួល ត្រូវបានយុវជន ស.ស.យ.ក. ស្រុកអង្គរបូរី ជួយដឹកទៅកាន់មន្ទីរពេទ្យបង្អែកដើម្បីធ្វើការសង្គ្រោះ!
យុវជន ខេត្តតាកែវ បានប្រើប្រាស់រ៉ឺម៉កកង់បី ដែលជាអំណោយរបស់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ជួយដឹកបងស្រី សឹម គឹមស៑ាង អាយុ ២៣ ឆ្នាំរស់នៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយសារបងស្រីមានផ្ទៃពោះ ហើយបានរអិលជើងដួល ដូចនេះត្រូវការការសង្គ្រោះជាបន្ទាន់។ គ្រួសារបងស្រីមានជីវភាពខ្វះខាតពុំមានមធ្យោបាយធ្វើដំណើរ ទើបក្រុមការងារយុវជន ស.ស.យ.ក. ស្រុកអង្គរបូរី បានជួយដឹកបងស្រីទៅកាន់មន្ទីរពេទ្យបង្អែកព្រៃកប្បាស ដើម្បីធ្វើការសង្គ្រោះ។