សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន ០២រូប ដែលមានជីវភាពខ្វះខាត បានទទួលអំណោយកង់ម្នាក់ ០១គ្រឿង សម្រាប់សម្រួលដល់ការធ្វើដំណើរទៅរៀនប្រចាំថ្ងៃ

សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន ០២រូប ដែលមានជីវភាពខ្វះខាត បានទទួលអំណោយកង់ម្នាក់ ០១គ្រឿង សម្រាប់សម្រួលដល់ការធ្វើដំណើរទៅរៀនប្រចាំថ្ងៃ ពីលោក នន់ រស្មី និងអ្នកស្រី ចេង វណ្នី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ដោយមានការចូលរួមប្រគល់ពីលោកអភិបាលស្រុកផងដែរ។
សូមបញ្ជាក់ថាលោក នន់ រស្មី ក៏ជាសមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវផងដែរ ហើយការផ្តល់កង់ជូនយុវជនទាំង ០២រូប នាពេលនេះ គឺជាការបង្ហាញនូវការចែករំលែក និងជួយគ្នាទៅវិញទៅមកក្នុងមហាគ្រួសារ ស.ស.យ.ក. ជាពិសេសរវាងយុវជន និងយុវជន។