ការប្រឡងអាហារូបករណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ
រយៈពេលមួយថ្ងៃ នៃការប្រឡងអាហារូបករណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ ផ្នែកបរិញ្ញាបត្រ បរិញ្ញាបត្ររង និងជំនាញបច្ចេកទេស នៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ តាកែវ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ៩៤០នាក់។ ចំពោះលទ្ធផលនៃការប្រឡង គណៈកម្មាការនឹងធ្វើការជូនដំណឹងនៅពេលក្រោយ។