ការជួយយកអសាគ្នា ជាកាតព្វកិច្ចដែលយើងត្រូវធ្វើ!

ការជួយយកអសាគ្នា ជាកាតព្វកិច្ចដែលយើងត្រូវធ្វើ!
ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦យុវជន ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ជួយដឹកអ្នកជំងឺចំនួន០២នាក់ គឺអ្នកមីងឈ្មោះ យាយ បែក អាយុ ៥៩ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ដែលមានជំងឺអាសន្នរោគ (រាគខ្លាំង) ទៅកាន់មណ្ឌលសុខភាពអង្គរបូរី និងអ្នកជំងឺម្នាក់ទៀតគឺបងស្រី ជា ថាវិន អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ដែលបងស្រីមានជំងឺជាទម្ងន់ត្រូវដឹកបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យប្រទេសវៀតណាម តាមរយៈរ៉ឺម៉កម៉ូតូដែលជាអំណោយរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។