ទិញស្រូវកម្ពុជា ជួយកសិករកម្ពុជា!
ទិញស្រូវកម្ពុជា ជួយកសិករកម្ពុជា!
ក្រោយពីមានការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី សហព័ន្ឋស្រូវអង្ករកម្ពុជា (CRF) និងធនាគារអភិវឌ្ឍន៍ជនបទ គឺមានមន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករ សមាគម និងក្រុមហ៊ុនឯកជនជាច្រើនបានចាប់ផ្តើមជួយទទួលទិញស្រូវប្រជាកសិករ។ នេះជាសកម្មភាពចូលរួមចំណែកដ៏សំខាន់ក្នុងការជួយដល់កសិករយើង។
សូមអរគុណ និងសូមអំពាវនាវបន្ថែមទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនឯកជន សមាគម អង្គការ សូមបន្តចូលរួមនៅក្នុងចលនាជួយ ទិញស្រូវកម្ពុជា ដើម្បីជួយកសិករកម្ពុជា៕