សប្តាហ៍ទី៣ នៃវគ្គបណ្ដុះបណ្ដាលវាគ្មិន ស្តីអំពី « យុវជន និងវិស័យសុខាភិបាល - កម្មវិធីចែកឃីដដល់ស្ត្រីទើបឆ្លងទន្លេ »
សប្តាហ៍ទី៣ នៃវគ្គបណ្ដុះបណ្ដាលវាគ្មិន ស្តីអំពី « យុវជន និងវិស័យសុខាភិបាល - កម្មវិធីចែកឃីដដល់ស្ត្រីទើបឆ្លងទន្លេ » ដល់យុវជន ស.ស.យ.ក. ខេត្តតាកែវ ដែលប្រព្រឹត្តិទៅអស់រយៈពេលពីរថ្ងៃ នៅថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០១៦ នៅស្នាក់ការ ស.ស.យ.ក-តាកែវ ដែលមានលោកលោកវេជ្ជបណ្ឌិត ប្រាក់ សុណ្ណារិទ្ធ និងលោកស្រីវេជ្ជបណ្ឌិត រស់ សិទ្ធាវី ជាគ្រូឧទ្ទេសនាម បានបញ្ចប់ទៅប្រកបដោយជោគជ័យ។ វគ្គបណ្តុះបណ្តាលនេះរួមមាន ១/ បទបង្ហាញស្តីពីគោលនយោបាយ ស្ថានភាពវិស័យសុខភាព និងសកម្មភាពការងារពាក់ព័ន្ធវិស័យសុខាភិបាលដែលបាន និងកំពុងបន្តអនុវត្តនៅក្នុងខេត្តតាកែវ ២/ ទស្សនកិច្ចសិក្សាស្វែងយល់នៅមណ្ឌលសុខភាពរកាក្នុង ក្រុងដូនកែវ និងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្នុងមន្ទីរសម្ភព និង៣/ កិច្ចពិភាក្សាការងារជាក្រុម៕