សុវត្ថិភាពជាចម្បង ក្នុងការធ្វើចរាចរ
"សុវត្ថិភាពជាចម្បង ក្នុងការធ្វើចរាចរ"
សកម្មភាពចុះបិទស្ទិកគ័រចំណាំងផ្លាតលើ គោយន្ត, រ៉ឺម៉ក, ម៉ូតូ, កង់, រទេះ និងយានជំនិះផ្សេងៗទៀតជូនដល់បងប្អូនប្រជាពលរដ្ឋ នៅទីប្រជុំជន ផ្សារទន្លាប់ ស្រុកគិរីវង់ ខេត្តតាកែវ ក្រោមការដឹកនាំផ្ទាល់ដោយ លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ ព្រមទាំងមានការចូលរួមពីសំណាក់ មន្ត្រីសាធារណការស្រុក កងកម្លាំងសមត្ថកិច្ច និងសមាជិក ស.ស.យ.ក. ស្រុកគិរីវង់ចំនួន ១៤នាក់ ស្រី០៩នាក់ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។