គ្រួសារលោកពូ កាន់ ស៊ាង ដែលមានជីវភាពខ្វះខាត បានទទួលនូវអំណោយរបស់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ

គ្រួសារលោកពូ កាន់ ស៊ាង ដែលមានជីវភាពខ្វះខាត រស់នៅភូមិព្រែកតាផរ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ បានទទួលនូវអំណោយរបស់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី និងលោក នន់ រស្មី សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី រួមមាន៖ អង្ករ ៥០គីឡូក្រាម, ទឹកត្រី ០១យួរ, មី ០១កេស និងថវិកាចំនួន ២០.០០០៛ (ម្ភៃពាន់រៀល) តាមរយៈ ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់ដោះស្រាយបញ្ហាជីវភាព។