ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៣០៦នាក់ បានធ្វើការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកចំនួន០៣
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៣០៦នាក់ បានធ្វើការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកចំនួន០៣ គឺស្រុកបូរីជលសារ ស្រុកកោះអណ្តែត និងស្រុកទ្រាំង ដោយធ្វើការពិនិត្យរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅវិទ្យាល័យ សុខ អាន ដូងខ្ពស់ ស្ថិតនៅឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការជួយសម្របសម្រួលពីសំណាក់ សមាជិក ស.ស.យ.ក. ស្រុកបូរីជលសារ ខេត្តតាកែវ ចំនួន ៦០នាក់៕