សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន ១០៣នាក់ បានចូលរួមក្នុងដំណើរការសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២២ សីហា ២០១៦
ដើម្បីចូលរួមចំណែកពង្រឹងគុណភាពអប់រំនៅកម្ពជា ក៏ដូចជាបង្កើននូវធនធានអ្នកមានចំណេះដឹងដ៏ពិតប្រាកដ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន ១០៣នាក់ បានចូលរួមក្នុងដំណើរការសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២២ សីហា ២០១៦ នៅមណ្ឌលចំនួន១៣ ទូទាំងខេត្តតាកែវ។ សូមជម្រាបជូនថា នេះជាលើកទី៣ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីឱ្យការប្រឡងទទួលបានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ពោលគឺ «អ្នកចេះ គឺជាប់»៕