អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ស.ស.យ.ក. ខេត្តតាកែវ ចំនួន ១០២នាក់ បានចូលរួមក្នុងកិច្ចប្រជុំនៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ស្តីពីការផ្សព្វផ្សាយ និងស្វែងយល់ពីសិទ្ធិ តួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍
អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ស.ស.យ.ក. ខេត្តតាកែវ ចំនួន ១០២នាក់ បានចូលរួមក្នុងកិច្ចប្រជុំនៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ស្តីពីការផ្សព្វផ្សាយ និងស្វែងយល់ពីសិទ្ធិ តួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦ សម័យប្រឡង ២២-២៣/សីហា/២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ស្រិុន សុវណ្ណ ប្រធានប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្តតាកែវ ដោយមានការចូលរួមពីអ្នកសង្កេតការណ៍ស្ម័គ្រចិត្តសរុបចំនួន ៥៣៤នាក់។ ដោយឡែកនៅស្នាក់ការ ស.ស.យ.ក. ខេត្តតាកែវ ក៏មានកិច្ចប្រជុំស្តីពីតួនាទីភារកិច្ចការងារ របស់ក្រុមអ្នកសង្កេតការណ៍ និងក្រុមអ្នកសម្របសម្រួលនៅខាងក្រៅមណ្ឌល សរុបចំនួន ៨៤នាក់៕