យុវជន រួមចំណែកក្នុងការងារសង្គមជាតិ!
យុវជន រួមចំណែកក្នុងការងារសង្គមជាតិ!
នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៦ លោក ជា សម្បត្តិ អនុប្រធាន ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បានដឹកនាំសមាជិក-សមាជិកា ចំនួន១៦នាក់ ស្រី០៦នាក់ នាំនូវអំណោយរបស់លោក នន់ រស្មី សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី និងក្រុមគ្រួសារ ដែលរួមមាន៖ អង្ករ ២៥គី.ក្រ, មី ១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ និងថវិកាចំនួន ៣០.០០០៛ (សាមសិបពាន់រៀល) ប្រគល់ជូនដល់ លោកយាយ អាំ ប៉ុស អាយុ៨៥ឆ្នាំ មានជីវភាពខ្វះខាត ដែលសព្វថ្ងៃរស់នៅតែម្នាក់ឯងពុំមានកូនចៅ នៅឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។