ក្នុងនាមជាយុវជន យើងតែងតែជួយយកអាសារគ្នាទៅវិញ ទៅមកនៅពេលជួបការលំបាក
ក្នុងនាមជាយុវជន យើងតែងតែជួយយកអាសារគ្នាទៅវិញ ទៅមកនៅពេលជួបការលំបាក។ កាលពីព្រឹកថ្ងៃ
ទី១៨ ខែសីហា ឆ្នាំ២០១៦ ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន១៥នាក់ ស្រី០៥នាក់ បានចុះសាកសួរសុខទុក្ខ និងបាននាំយកសម្ភារមួយចំនួនប្រគល់ជូនដល់ក្រុមគ្រួសារប្អូនប្រុស ឡុង ធីតា សមាជិក ស.ស.យ.ក.ស្រុកអង្គរបូរី រស់នៅក្នុងភូមិព្រែកតាផរ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ដោយឪពុករបស់ប្អូនប្រុសមានជម្ងឺលើសជាតិអាស៊ីត។