សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សូមគោរពថ្លែងអំណរគុណដ៏ស្មោះជូនចំពោះ លោកនាយក នាយករងវិទ្យាល័យ និងលោកគ្រូអ្នកគ្រូ នៅទូទាំងខេត្តតាកែវ

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សូមគោរពថ្លែងអំណរគុណដ៏ស្មោះជូនចំពោះ លោកនាយក នាយករងវិទ្យាល័យ និងលោកគ្រូអ្នកគ្រូ នៅទូទាំងខេត្តតាកែវ ដែលបានស្ម័គ្រចិត្តក្នុងការសហការបើកវគ្គបង្រៀនបំប៉នជូនដល់សិស្សនុសិស្សនៅទូទាំងខេត្តតាកែវ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៥-២០១៦ នេះ។ ការរួមចំណែកនេះពិតជាសំខាន់ណាស់ក្នុងការផ្តល់នូវជំនួយដល់ប្អូនៗសិស្សានុសិស្សដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
សូមគោរពជូនពរចំពោះលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សូមទទួលបាននូវសុខមាលភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា បញ្ញាវាងវៃ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តនូវកិច្ចសហការនេះនៅលើកក្រោយៗទៀត។